
(រូបភាពអាជីវកម្មលក់មានបារី)
ការដំឡើងពន្ធអាករបន្តិចម្តងៗលើបារី ឬថ្នាំជក់ មិន អាចកាត់បន្ថយអាត្រាអ្នកជក់បានឡើយ ដូច្នេះ រដ្ឋាភិបាលត្រូវដំឡើងពន្ធនេះក្នុងអត្រាអាករខ្ពស់ និង ជាកំហិត។នេះបើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានចិននៃរាជបណ្ឌិត្យសភាកម្ពុជា។
ថ្លែងក្នុងកម្មវិធីមួយនៅរាជបណ្ឌិតសភាកម្ពុជា កាលពីថ្ងៃ៣០ ខែកក្កដា ២០២៥ លោកបណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងថា បើតាមការស្រាវជ្រាវ របស់ លោក អ្នកប្រើប្រាស់បារីជាង៨០ភាគរយបានគាំទ្រឲ្យមានការដំឡើង ពន្ធអាករលើបារីឲ្យបានខ្ពស់ដោយមួយកញ្ចប់៤០០០រៀលដំឡើងទៅ ១៤០០០រៀល។
ប្រទេសអូស្រា្តលីការដំឡើងពន្ធថ្នាំជក់គឺជាគោលនយោបាយរដ្ឋាភិបាល ដើម្បីការពារសុខភាពសាធារណៈដោយធ្វើឲ្យថ្នាំជក់អស់តម្លៃ និងកាត់បន្ថយអ្នកជក់ ព្រមទាំងបង្កើនចំណូលចូលថវិការដ្ឋ។មូលហេតុចម្បងគឺពន្ធអាករលើថ្នាំជក់ខ្ពស់ដែលគេគិតតាមមួយដើម ឬតាមក្រាម។
យោងតាម អង្គការសុខភាពពិភពលោក បានបង្ហាញថាការដំឡើងពន្ធបារីដោយវិធានការច្បាស់លាស់គឺជួយសង្គ្រោះជីវិតមនុស្សរួមចំណែកចូលថវិកាដោះស្រាយភាពមិនសមធម៌ក្នុងការថែទាំសុខភាពកាត់បន្ថយបន្ទុកនិងចំណាយក្នុងប្រព័ន្ធសុខាភិបាលហើយក៏ជាគោលដៅទៅលើកត្តាហានិភ័យនៃជំងឺមិនឆ្លង។ រដ្ឋាភិបាលត្រូវតែត្រួតពិនិត្យអត្រាពន្ធ និងតម្លៃថ្នាំជក់ទាក់ទងនឹងចំណូលពិត ហើយត្រូវតែបង្កើនអត្រាពន្ធជាប្រចាំ ដើម្បីធានាថាថ្នាំជក់មិនក្លាយជាផលិតផល មាន តម្លៃ សមរម្យ និងងាយស្រួលទិញ ។
បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកក្នុងឆ្នាំ២០១៩បានឲ្យដឹងថានៅកម្ពុជាប្រជាពលរដ្ឋ១៥,០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំដែលស្មើរនឹង២៩០នាក់ជាប្រចាំសប្តាហ៍ បណ្តាលមកពីជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ដូចជាមហារីកសួតនិងជំងឺឆ្លងរ៉ាំរ៉ៃដែលក្នុងនោះ៣៣%ស្ថិតក្នុងគ្រួសារដែលមានប្រាក់ចំណូលទាប៕

Comments