Serey is utilizing Blockchain technology

សំណង់អគារអង្គរមានជ័យដ៏វ័យចំណាស់ចាប់ផ្តើមត្រូវវាយកម្ទេច

E
ellie2



អគារ​អតីត​សណ្ឋាគារ​អង្គរមានជ័យ នៅលើមហាវិថីកម្ពុជាក្រោម 


អគារចំណាស់ជាអតីតសណ្ឋាគារហៅថា សណ្ឋាគារអង្គរមានជ័យ ដែល​ស្ថិតចំ​កណ្តាល​​រាជធានី​ភ្នំពេញ មានអាយុ​កាល​​ប្រមាណជា​៧៥ឆ្នាំ ត្រូវ​បានចាប់​ផ្តើម​​វាយ​កម្ទេច​បន្ទាប់ពី​អាជ្ញាធរ​​បាន​ចរចា​ឲ្យប្រជាពលរដ្ឋនៅទីនោះចាកចេញ។


នៅថ្ងៃទី ១៣ តុលា ២០២៥ អាជ្ញាធរ​បាន​ចាប់ផ្តើម​វាយ​រំលំ​សំណង់​អគារ​អង្គរមានជ័យ​ស្ថិត​នៅ​លើផ្លូវកែងរវាង​មហាវិថី​ព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ក្នុងភូមិ ១ សង្កាត់មនោរម្យ ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ។ អគារ​អតីត​សណ្ឋាគារ​អង្គរមានជ័យ ​ត្រូវ​​បានសាងសង់ឡើងអំឡុងឆ្នាំ ១៩៥០​។​


យោងតាមលិខិតចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៥ របស់​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា មានប្រជាពលរដ្ឋចំនួន ៦១ គ្រួសារ បាន​យល់ព្រម​ទទួល​យក​សំណង ដោយឡែកមាន ៤ គ្រួសារ​ទៀត​មិនទាន់ឯកភាពទទួល​យកដំណោះស្រាយនៅឡើយ។


បើ​តាមការអះអាងរបស់អាជ្ញាធរបាននិយាយថា អាគារនេះមានការទ្រុឌទ្រោមខ្លាំង និង​សំណង់​បាក់បែក​ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ ដូច្នេះការរុះរើ​រំលំ​អគារនេះ នឹង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចាកចេញ​ពី​អាគា​រចាស់នេះ​ដោយ​សុវត្ថិភាព​។


អ​​គារអង្គរមានជ័យ ត្រូវបានគេចាត់ទុកជាអគារបុរាណមួយ​ក្នុងរាជធានីភ្នំពេញ ដូចជា​អគារ​ចំណាស់​ផ្សេងៗ​មួយចំនួន​ទៀត ដែលកំពុងប្រឈមនឹងការវាយរំលំ។

កាលពីខែកក្កដា ឆ្នាំ ២០១៧ អាគារប៊ូឌីញ ស ដែលជាអ​គារចំណាស់សាងសង់ឡើងក្នុងឆ្នាំ ១៩៦៤ មានប្រជាពលរដ្ឋចំនួន ៤៨៣ គ្រួសាររស់នៅ ត្រូវបានវាយកម្ទេច​បន្ទាប់​ពី​បាន​ផ្តល់​សំណង​ទៅគ្រួសារ​ដែល​រស់​នៅ​ទីនោះ​​៕​

1569.480 SRY$0.00
BrightKhmer

Comments