Serey is utilizing Blockchain technology

សញ្ញាជំងឺបាក់ទឹកចិត្តក្នុងវ័យជំទង់

R
reachny

(Credits: WHO/S.Volkov)


ជំងឺ បាក់ទឹកចិត្ត (Depression) ក្នុងវ័យជំទង់កំពុងក្លាយជាបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់យុវជនជាច្រើនក្នុងពិភពលោក ក្នុងនោះក៏មានកម្ពុជាដែរ។ អ្នកជំនាញផ្នែកចិត្តវិទ្យាបង្ហាញថា ការ​យល់ដឹង​ពី​រោគសញ្ញា អាចកំណត់អំពីមូលហេតុនៃការកើតឡើងនៃ​បញ្ហាធ្លាក់ទឹកចិត្ត​។


លោក ហឿ សេធុល ប្រធាន​សមាគម​អ្នក​ប្រឹក្សា​យោបល់​ និង​អ្នក​ជំនាញ​ផ្នែក​ចិត្តសាស្រ្ត ពន្យល់ថា ស្ថានភាពនៅកម្ពុជា វ័យជំទង់ អាយុចាប់ពី ១៤ ឆ្នាំ ដល់ ២៥ឆ្នាំ ជួបបញ្ហាផ្លូវចិត្តច្រើន និងមានហានិភ័យធ្វើអត្តឃាតខ្ពស់។


លោក ហឿ សេធុល និយាយថា ជំងឺធ្លាក់ទឹកចិត្តមានសញ្ញាធំៗបី គឺផ្នែកអារម្មណ៍ ផ្នែកគំនិត និងផ្នែកអាកប្បកិរិយា។ លោកថា ផ្នែកអារម្មណ៍ គឺមនុស្សមានអារម្មណ៍សោកសៅ ភ័យព្រួយ ឬគិតថាខ្លួនគ្មានសង្ឃឹម។ ផ្នែកគំនិត គឺគិតអវិជ្ជមាន ចោទខ្លួនឯង និងគិតថាខ្លួនមិនមានតម្លៃ។ ចំណែកផ្នែកអាកប្បកិរិយា គឺចាប់ផ្តើមដកខ្លួនចេញពីសង្គម នៅឯកា ហើយមនុស្សខ្លះឈានដល់ប្រើគ្រឿងស្រវឹង ឬសារធាតុញៀន ដើម្បីលាក់បាំងអារម្មណ៍ខ្លួន។


លោកមានប្រសាសន៍ថា៖ «សញ្ញាណដំបូងៗដែលយើងអាចមើលបានគឺ លោកគ្រូលើកទឹកចិត្តឲ្យមើលងាយៗមើល ដូចជាពីមុនមកខ្ញុំ[អ្នកមានជំងឺបាក់ទឹកចិត្ត] មានទម្លាប់មួយជាមនុស្សមួយរួសរាយរាក់ទាក់ ខ្ញុំ[អ្នកមានជំងឺបាក់ទឹកចិត្ត]មានទម្លាប់មួយក្នុងការរាប់អានគ្នាផ្សេងៗ ដល់ពេលខ្ញុំ[អ្នកមានជំងឺបាក់ទឹកចិត្ត]មានបញ្ហាចាប់ផ្តើមប្លែកជាងមុន ចាប់ផ្តើមផ្លាស់ប្តូរខ្លាំងជាងមុន នឹងជាសញ្ញាធំបំផុតបានន័យថាខុសពីធម្មតា»។


លោកបន្តថា៖ «មិនមែនតែជំងឺធ្លាក់ទឹកចិត្តទេគ្រប់បញ្ហាផ្នែកផ្លូវចិត្តទាំងអស់បានន័យថាគាត់ខុសប្រក្រតីខុសពីទម្លាប់មុនរបស់គាត់ប្រសិនពីមុនមកគាត់ជាមនុស្សស្ងៀមស្ងាត់ហើយគាត់នៅក្នុងកម្រិតស្ងៀមស្ងាត់អានឹងជារឿងធម្មតា ប៉ុន្តែប្រសិនជាគាត់ ជាមនុស្សដែលស្ងៀមស្ងាត់ប៉ុន្តែក្រោយមកមិនត្រឹមតែស្ងៀមស្ងាត់ទេ គាត់កេញចិត្តពីអ្នកដរទៃទាំងអស់គាត់លេងជាប់អ្នកនរណាទាំងអស់អានឹងជាផ្នែកមួយត្រូវតែកត់សម្គាល់។ហើយយើងកត់សម្គាល់មួយទៀតគឺក្មេងសម័យឥលូវគាត់លេងបណ្តាញសង្គមច្រើន ពេលខ្លះគាត់បញ្ចេញមតិប្លែកៗនៅលើបណ្តាញសង្គមដែរយើងអាចចាប់អារម្មណ៍ដែរ។»


បើតាម​លោក ហឺ សេធុល មូលហេតុជំងឺបាក់ទឹកចិត្តនៅកម្ពុជាគឺ​កើត​ឡើង​ដោយសារ​ ការខ្វះសេចក្តីយល់ចិត្តពីគ្រួសារ ការបែកបាក់ក្នុងគ្រួសារ ការរងសម្ពាធពីការរើសអើង និងការខ្វះការគាំទ្រពីសង្គម។ មូលហេតុផ្នែកគ្រួសារ គឺមានឥទ្ធិពលចម្បងបំផុត ដោយសាររបៀបចិញ្ចឹម ដោយឪពុកម្តាយជាច្រើនមិនសូវប្រើពាក្យលើកទឹកចិត្ត ប៉ុន្តែប្រើការស្តីបន្ទោស ឬចោទប្រកាន់កូនជាញឹកញាប់ ដោយគិតថាវាជាវិធីល្អក្នុងការអប់រំ។ ការបែកបាក់គ្រួសារ អំពើហឹង្សា និងការប្រើគ្រឿងស្រវឹងក្នុងគ្រួសារ ក៏ជាហេតុបន្ថែមដែលប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់ក្មេង។ សម្រាប់​ផ្នែកសាលារៀន និងសង្គមក៏ជាមូលហេតុសំខាន់ដែរ ដោយក្នុងនោះ​អាច​មាន​​​ការរើសអើង (bullying) ដែល​ធ្វើឲ្យយុវជនមានអារម្មណ៍ឯកោ និងអស់សង្ឃឹម៕

 

 

 

 

 

 

 

 

 

 

2978.665 SRY$0.00
BrightKhmer

Comments